slide slide slide slide slide slide

១. ធនាគារពិភពលោក ចូលខ្លួនមក ក្រោយចប់សង្គ្រាម ខ្មែរឈប់បង្ហូរឈាម ត្រៀមប្តូររចនាសម្ព័នថ្មី   សង្គម ប្រែប្រួល រៀបចំសំរួលទីផ្សារសេរី រៀបឲ្យបានល្អប្រពៃ  ទើបផ្តល់កំចីអភិវឌ្យន៏ប្រទេស។

២. ជំនួយភ្ជាប់សំណង ត្រូវកាត់សងធនធានធម្មជាតិ សេវាសាធារណះទៀត មានព្រោងព្រាតប្រែជាឯកជន សេវា សុខភាពគមនាគមន៏ ប្រព័ន្ធអប់រំ គ្រប់គ្រងដោយក្រុមហ៊ុនធំ  អោយប្រជាជនចំណាយខ្លួនឯង។
ប្រជាធិបតេយ្យជាអ្វី? CD-Vol06
បានផ្សាយនៅ ថ្ងៃទី, 17, មិនា, 2016, 03:19 AM | បានអាន : 4336
ចែករំលែក :

១. ប្រជាធិបតេយ្យប្រុសស្រីត្រូវយល់គ្រប់គ្នា អំណាចប្រជា ធំជាងអំណាចទាំងបី នីតិបញ្ញតិ នីតិប្រតិបត្តិ តុលាការប្រពៃ អំណាចទាំងបី  ត្រូវតែឯករាជ្យពីគ្នា។

២.​ ប្រជាធិបតេយ្យរាល់ថ្ងៃនៅកម្ពុជា មានតែហិង្សាប្រជារស់គ្មានតំលៃ គិតតែអំណាច វណ្ណៈបុណ្យសក្តិ ជាងរាស្រ្តប្រុសស្រី ត្រូវតែលកលៃ  ដោះស្រាយបញ្ហាពួកយើង។

បន្ទរ.  វេលាដល់ហើយ ខ្មែរប្រុសស្រីអើយ  ត្រូវតែរួមគ្នាៗ  មិនថាបក្សណា ឬក៏បក្សណា    ត្រូវពួតដៃគ្នាៗ កុំភ្លេចសន្យា  កុំភ្លេចសន្យា ចំពោះប្រជា  ថាកសាងកម្ពុជា យកប្រយោជន៍រាស្រ្តជាធំ។ 

៣. ត្រូវតែគិតរាស្រ្ត ជាជាងគិតពីអំណាច យុត្តិធម៍ឯករាជ្យ ត្រូវតែអនុវត្តន៍អោយបាន នោះសមនឹងឈ្មោះៗ អ្នកដឹកនាំក្លាហាន ប្រជាសុខសាន្ត  ប្រទេសរុងរឿងថ្លៃថ្លា 

តែង និងសម្រួលដោយ ក្រុមតន្ត្រីយុវវ័យនាំសារ
អត្ថបទទាក់ទង


( 17 មិនា 2016 )


១. ឱចំការស្រែដីកេរ្តិ៍ភូមិខ្ញុំ                ធ្លាប់ រស់ជួបជុំ គ្មានអ្វីរារាំង
ឥឡូវរងទុក្ខស្ទើរតែ ភ័ន្តភាំង          ព្រោះត្រូវឈ្លានពាន ពីពួកអ្នកមាន

២. អ្នកមានអាងសក្តិ អំណាចដុល្លារ     ដី ម៉ឺនហិចតាធ្វើចំការអំពៅ
វាទយកឥតក្រែង បំផ្លាញលំនៅ​     ដេញរាស្ត្រចេញទៅ ចាកឆ្ងាយទ្រនំ

បន្ទរ
.ឈូសកាប់បំផ្លាញទាំងព្រៃអភិរក្ស          រាស្រ្តក្រជឿជាក់រស់បានដោយសារ

ភោគផល ក្នុងព្រៃចិញ្ចឹមគ្រួសារ                ឥឡូវប្រែជា របស់ ក្រុមហ៊ុន ។

៣. ក្រុមហ៊ុន SUGAR ផលិតស្ករសរ        ទឹក ភ្នែកស្រក់ហូរស្រែកអង្វរចិត្ត
អ្នកវិនិយោគទុន ត្រូវ តែរិះគិត                ស្រាយបញ្ហាពិត របស់ពួកយើង។

តែង និងសម្រួលដោយ ក្រុមតន្ត្រីយុវវ័យនាំសារ
...
ឯកសារ
កម្រងវីដេអូ
FACE BOOK LIKE
កម្រងរូបភាព
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
000001
ម្សិលមិញ :
000198
សប្តាហ៍នេះ :
000468
  • 0
  • 0
  • 1
  • 4
  • 1
  • 9
  • 8
  • 6