១. ធនាគារពិភពលោក ចូលខ្លួនមក ក្រោយចប់សង្គ្រាម ខ្មែរឈប់បង្ហូរឈាម ត្រៀមប្តូររចនាសម្ព័នថ្មី សង្គម ប្រែប្រួល រៀបចំសំរួលទីផ្សារសេរី រៀបឲ្យបានល្អប្រពៃ ទើបផ្តល់កំចីអភិវឌ្យន៏ប្រទេស។
២. ជំនួយភ្ជាប់សំណង ត្រូវកាត់សងធនធានធម្មជាតិ សេវាសាធារណះទៀត មានព្រោងព្រាតប្រែជាឯកជន សេវា សុខភាពគមនាគមន៏ ប្រព័ន្ធអប់រំ គ្រប់គ្រងដោយក្រុមហ៊ុនធំ អោយប្រជាជនចំណាយខ្លួនឯង។
បន្ទរ.សង្គមយើងវឹកវរ រាស្រ្តក្រីក្រ ព្រោះការអភិវឌ្ឍន៏ សេវាសុខភាពប្រាកដ ត្រូវចំណាយកើនឡើងទ្វេរដង ចំណែក គ្រូពេទ្យខ្វះក្រមសីលធម៏ ខ្លះរើសអើងផង ប្រជាប្រុសស្រីប្អូនបង ពិបាកកន្លងក្នុងការរស់នៅ ។
៣. សេវាកម្មសុខភាព ធ្លាប់ផ្តល់ឲ្យដោយរដ្ធខ្លួនឯង មើលការខុសត្រូវចាត់ចែង មិនចែកបែងវណ្ណះគ្រួសារ ប្រជា ប្រុសស្រីក្មេងចាស់គ្រប់វ័យ និងជនពិការ ផ្តល់ឲ្យគ្រប់ពេលវេលា នូវសេវាសាធារណៈសង្គម។
៤. ប្រជាជនសង្ឃឹម រស់ញញឹមបានសេវាល្អ រដ្ឋយើងកែលំអរ ឈប់បន្តផ្តល់អោយឯកជន សេវាសាធារណៈប្រាកដជាក់ទូលាយទូលំ ប្រជារស់បានសុខដុម សង្គមជាតិយើងបាន រីកចំរើន។
តែងដោយ ក្រុមតន្ត្រីយុវវ័យនាំសារ