slide slide slide slide slide slide

១. ធនាគារពិភពលោក ចូលខ្លួនមក ក្រោយចប់សង្គ្រាម ខ្មែរឈប់បង្ហូរឈាម ត្រៀមប្តូររចនាសម្ព័នថ្មី   សង្គម ប្រែប្រួល រៀបចំសំរួលទីផ្សារសេរី រៀបឲ្យបានល្អប្រពៃ  ទើបផ្តល់កំចីអភិវឌ្យន៏ប្រទេស។

២. ជំនួយភ្ជាប់សំណង ត្រូវកាត់សងធនធានធម្មជាតិ សេវាសាធារណះទៀត មានព្រោងព្រាតប្រែជាឯកជន សេវា សុខភាពគមនាគមន៏ ប្រព័ន្ធអប់រំ គ្រប់គ្រងដោយក្រុមហ៊ុនធំ  អោយប្រជាជនចំណាយខ្លួនឯង។
ករណីសិក្សា: ការទទួលបានសេវាសុខភាពសម្រាប់ប្រជាជន
បានផ្សាយនៅ ថ្ងៃទី, 16, មិនា, 2016, 03:28 AM | បានអាន : 3696
ចែករំលែក :
"ខ្ញុំចង់បានសេវាល្អពីពេទ្យរដ្ឋ"

ថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១៣
រៀបចំដោយ៖ គន្ធ សុថារី

នាងខ្ញុំឈ្មោះ គីម យ៉ែម អាយុ៣៤ឆ្នាំ។ ប្តីរបស់ខ្ញុំឈ្មោះ សាក់ វាសនា មានអាយុ៣៣ឆ្នាំ។ គ្រួសារខ្ញុំរស់នៅភូមិល្វា ឃុំគ្រួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ ខ្ញុំមានកូនពីរនាក់៖ ប្រុសម្នាក់ ស្រីម្នាក់ ហើយខ្ញុំរស់នៅទីនេះតាំងពីកំណើតមកម្ល៉េះ។ គ្រួសារខ្ញុំមានដីស្រែ៣០អា ហើយបានទិញថែម៦០អាទៀត។ ដូច្នេះ យើងមានដីសរុប ៩០អា។  ពួកយើងធ្វើស្រែនៅលើដី៣០អា ក្នុង១ឆ្នាំពួកយើងអាចធ្វើ បានម្តង ហើយផលស្រូវដែលប្រមូលបានគឺទុកសម្រាប់ហូបនៅក្នុងគ្រួសារ។ ចំណែកដី ៦០អាទៀត គឺជួលកំលាំងពលកម្មទាំងស្រុង អោយគេធ្វើស្រែអោយ ក្នុង១ឆ្នាំអាចធ្វើបាន២ដង ផលស្រូវដែលប្រមូលបានពីការជួលដីស្រែនេះ គឺទុកសម្រាប់លក់។ ខ្ញុំត្រូវចំណាយទៅលើការភ្ជួររាស់ស្រែ ពីរដងក្នុងមួយឆ្នាំ ដោយចំណាយអស់ប្រាក់ចំនួន ១៥ម៉ឺនរៀល។ ខ្ញុំប្រើពូជស្រូវក្រសាំងទាប និងស្រូវកណ្តាល។ មានឈ្មួញមកពីវៀតណាម និងជនជាតិខ្មែរ ចុះមកទិញស្រូវទាំងនេះដល់កន្លែង។

គ្រួសារខ្ញុំចិញ្ចឹមគោពីរក្បាល និងមាន់ជាច្រើនក្បាលទៀត។ ការចិញ្ចឹមគោចំណេញជាង ព្រោះយើងអាចយកលាមកគោមកធ្វើជី ជាពិសេសនៅពេលដែលខ្ញុំគ្មានលុយសម្រាប់ជួលគេភ្ជួរស្រែ ខ្ញុំអាចប្រើគោដើម្បីភ្ជួរស្រែបាន។ ចំណែកឯការប្រើគោយន្តវិញ យើងអាចភ្ជួររាស់បានលឿនក៏ពិតមែនតែត្រូវចំណាយលុយច្រើន។ ក្រៅពីរបរធ្វើស្រែខ្ញុំរកស៊ីលក់នំបញ្ចុក និងលក់បបរបាញ់កាញ់នៅពេលព្រឹកៗនៅមុខផ្ទះ។ ខ្ញុំបានចាប់ផ្តើមការលក់ដូរនេះ តាំងពីក្រោយពេលខ្ញុំរៀបការ គឺប្រហែលជាបី-បួនឆ្នាំហើយ។ ខ្ញុំចេះធ្វើទឹកសម្លនំបញ្ចុក និងបាញ់កាញ់ដោយខ្លួនឯង។ ក្នុងមួយថ្ងៃ ខ្ញុំអាចចំណេញបាន ៥០០០ ទៅ៦០០០រៀលពីការលក់ដូរនេះ។
កាលពីពេលខ្ញុំមានផ្ទៃពោះ ខ្ញុំបានទៅពិនិត្យនៅមន្ទីពេទ្យជាទៀងទាត់។ គ្រូពេទ្យក៏បានចាក់ថ្នាំឲ្យខ្ញុំដែរ តែខ្ញុំគិតថា វាតែមិនគ្រប់គ្រាន់នោះទេ។ នៅពេលដែលខ្ញុំមានផ្ទៃពោះនេះ នៅមណ្ឌលសុខភាពនេះ មិនទាន់មានថ្នាំ និងឧបករណ៍គ្រប់គ្រាន់នៅឡើយ។ ខ្ញុំតែងតែធ្វើទៅពិនិត្យតាមបញ្ជារបស់គ្រូពេទ្យជានិច្ច។ ខ្ញុំបានទៅពិនិត្យនិង សម្រាលកូននៅមណ្ឌលសុខភាពឃុំគ្រួស ដែលមានចំងាយមិនឆ្ងាយប៉ុន្មានពីផ្ទះរបស់ខ្ញុំ (ប្រហែល១០០ម៉ែត្រប៉ុណ្ណោះ)។ ខ្ញុំបានចំណាយថវិកាអស់១០ម៉ឺនរៀល សម្រាប់ថ្លៃសេវាព្យាបាល និងជូនសរគុណដល់គ្រូពេទ្យ។ ការចំណាយទាំងអស់នោះ គឺយកប្រាក់ដែលខ្ញុំបានសន្សំទុក សម្រាប់ប្រើប្រាស់ក្នុងផ្ទះ នៅពេលមានបញ្ហាកើតឡើង។ ដូច្នេះ យើងមិនបានទៅខ្ចី ឬទៅចងការប្រាក់ពីគេនោះទេ។ 

នៅពេលសម្រាលកូននៅមណ្ឌលសុខភាព គ្រូពេទ្យបានអនុញ្ញាតឲ្យខ្ញុំសម្រាកតែបីម៉ោងទេ ហើយយើងត្រូវត្រឡប់មកផ្ទះវិញ។ ដោយហេតុថា មណ្ឌលសុខភាពគ្មានគ្រែគ្រប់គ្រាន់សំរាប់ឲ្យអ្នកជម្ងឺ ឬស្រ្តីដែល មកព្យាបាលជម្ងឺ ឬសម្រាក។ ប៉ុន្តែឥលូវនេះ ខាងអង្គការ(ADIFE)  បានជួយសង់អាគារបន្ថែមមួយទៀត សម្រាប់ឲ្យស្រ្តីដែលមកសម្រាលកូន បានសម្រាកច្រើនម៉ោងជាងមុន មុនពេលដែលពួកគេបានស្រួលខ្លួនបន្តិច ទើបត្រឡប់ទៅផ្ទះវិញ។ ចំពោះខ្ញុំវិញ ក្រោយពេលសម្រាល និងចេញពីមណ្ឌលសុខភាពមកផ្ទះវិញ ប្តីនិងក្រុមគ្រួសារជាអ្នកមើលថែទាំខ្ញុំ។ 

ក្រោយពីមានកូនស្រីប្រុសចំនួនពីរនាក់មក ខ្ញុំនិងគ្រួសារ មិនទាន់ចង់បានកូនទៀតទេ។ បច្ចុប្បន្ន ខ្ញុំប្រើសេវាពន្យាកំណើតជាថ្នាំចាក់ អស់រយៈប្រមាណជាប្រាំឆ្នាំហើយ។ នៅក្នុងគ្រួសាររបស់ខ្ញុំ ធ្លាប់មានម្តាយក្មេក និងកូនឈឺ។ ម្តាយក្មេកខ្ញុំគាត់មានជម្ងឺលើសឈាម និង ខ្យល់គរច្រើនឆ្នាំមកហើយ។ នៅពេលនោះគ្រូពេទ្យមកចាក់ថ្នាំដល់ផ្ទះ ហើយយើងត្រូវចំណាយលើថ្លៃព្យាបាលគាត់ អស់គិតជាមាសគឺបីជី ។ ក្រោយមក កូនទី២របស់ខ្ញុំឈឺ ហើយធ្លាប់យកទៅព្យាបាលនៅពេទ្យឯកជន។ ពេលនោះកូនខ្ញុំក្តៅខ្លួនខ្លាំងនិងមានកម្តៅឡើងដល់៤០អង្សា ហើយថែមទាំងប្រកាច់។ ខ្ញុំបានយកគេទៅចាក់ថ្នាំអស់ពីរម្ជុល និងអស់ប្រាក់៥០០០រៀល សម្រាប់បង់ថ្លៃសេវាព្យាបាលពេទ្យ។ ខ្ញុំសង្កេតឃើញថាគ្រូពេទ្យបានមើលថែទាំ និងយកចិត្តទុកដាក់ខ្លាំងណាស់។ ក្មេងៗឈឺភាគច្រើនឈឺគ្រុនក្តៅ ក្អក និងគ្រុនឈាម។ 
កូនបងរបស់ខ្ញុំបច្ចុប្បន្នកំពុងសិក្សានៅថ្នាក់រៀនថ្នាក់ទី៣ ចំណែកកូនទី២មិនទាន់ចូលរៀនទេ។ ខ្ញុំយល់ថាការអប់រំមានសារៈសំខាន់ណាស់សម្រាប់ពួកគេ ព្រោះថាពេលគេរៀនបានចេះដឹង វាមានភាពងាយស្រួលក្នុងការធ្វើការងារ ហើយមិនមានការជិះជាន់ និងគេងប្រវ័ញ្ចកម្លាំងពលកម្ម។ ហើយយ៉ាងហោចណាស់ខ្ញុំចង់ឲ្យពួកគេរៀនបានត្រឹមថ្នាក់វិទ្យាល័យ។ 

ខ្ញុំមិនធ្លាប់បានចូលរួមវគ្គបណ្តុះបណ្តាលផ្នែកសុខភាពទេ តែខ្ញុំបានចូលរួមវគ្គបណ្តុះបណ្តាលផ្នែកកសិកម្ម គឺខាងអង្គការ PADIF ជាអ្នកបង្កើតវគ្គបណ្តុះបណ្តាលនេះឡើង។ គេបានបណ្តុះបណ្តាល ឲ្យប្រជាជនចេះពីរបៀបនៃការដាំបន្លែ ធ្វើស្រែ ការចិញ្ចឹមមាន់ទា និងគោជាដើម។ អង្គការក៏បានផ្តល់ជាគ្រាប់ពូជមួយចំនួនដល់ប្រជាជនផងដែរ។ ទោះបីជាបានចូលរៀនក៏ដោយ ក៏ខ្ញុំមិនបានយកទៅអនុវត្តន៍ទាំងអស់នោះដែរ។ ពេលខ្លះយកទៅអនុវត្តន៍ តែខ្លះទៀតមិនបានយកទៅអនុវត្តន៍បន្តនោះទេ ព្រោះវាមិនត្រូវនិងស្ថានការជាក់ស្តែង។ 

រវាងពេទ្យរដ្ឋ និងឯកជន ខ្ញុំយល់ថាបើពេទ្យរដ្ឋមានសេវា ព្យាបាលដោយការយកចិត្តទុកដាក់ កុំរើសអើង មើលថែទាំអ្នកជំងឺដូចនៅមន្ទីពេទ្យឯនជន នោះពិតជាល្អខ្លាំងណាស់សម្រាប់អ្នកក្រគ្មានលុយព្យាបាលដូចជាពួកខ្ញុំ។ បើមានពេទ្យរដ្ឋគឺ ពិតជាល្អ ហើយយើងត្រូវធ្វើតាមអ្វីដែលគ្រូពេទ្យបានប្រាប់។ ខ្ញុំតែងតែទៅពិគ្រោះយោបល់ជាមួយនឹងគ្រូព្រទ្យនៅពេលខ្ញុំជួបនូវបញ្ហា ឬឈឺថ្កាត់ជាដើម ហើយខ្ញុំតែងតែព្យាយាមអនុវត្តន៍ទៅតាមបញ្ជារបស់គ្រូពេទ្យ។ ខ្ញុំមិនធ្លាប់ដឹងថា ទៅព្យាបាល អត់អស់លុយនោះទេ ធ្លាប់តែលឺថាទៅពេទ្យគឺអស់លុយ គ្រាន់តែពីមុនអស់លុយតិច ហើយឥឡូវអស់ច្រើនជាងមុនតែប៉ុណ្ណោះ។ 

ខ្ញុំសូមសំណូមពរទៅរាជរដ្ឋាភិបាល និងស្ថាប័នដែលពាក់ព័ន្ធ សូមធ្វើយ៉ាងណាឲ្យគ្រូពេទ្យរដ្ឋ កុំមានការរើសអើងប្រជាជនក្រីក្រ ជួយមើលថែទាំដូចជាអ្នកជំងឺដទៃ ហើយប្រើពាក្យសមរម្យឲ្យដូចជាពេទ្យឯកជន។ លើសពីនេះទៀត សូមពេទ្យរដ្ឋកុំយកលុយពីអ្នកដែលក្រខ្លាំង ពេលគាត់មកព្យាបាល និងផ្តល់សេវាព្យាបាលដល់គាត់ដូចជាព្យាបាលអ្នកមានលុយដែរ ព្រោះពួកគាត់ក៏ជា មនុស្សដូចយើងរាល់គ្នាដែរ។
 
អត្ថបទទាក់ទង


( 05 កញ្ញា 2016 )

 URGENT JOB VACANCY
The Messenger Band is a group of garment factory workers with six members founded by Womyn’s Agenda for change in 2005 and they work on promote the social justice and equality. In the year 2009, MB registered as Association at Ministry of Interior. In 2012, MB became a member of United sisterhood Alliance “Us”....


( 16 មិនា 2016 )

 "ស្រ្តីមានផ្ទៃពោះ និងការឆ្លងទន្លេ"

រៀបចំដោយដោយ៖ ច្រឹក សុផា  ថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១៣

ប្អូនស្រីឈ្មោះ ប៉ែន ហេន មានអាយុ ២៧ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិល្វា ឃុំគ្រួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ ហេន បានរៀបការអស់រយៈពេល៥ឆ្នាំមកហើយ និង មានកូនចំនួនបីនាក់ក្នុងនោះមានកូន...


( 11 មិនា 2016 )

“សុខភាពពិតជាសំខាន់បើសិនជាមានលុយ”

ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៣ រៀបចំដោយៈ អ្នកនាង ណម សុភាស់

  បងស្រី អ៊ុន សាលី មានអាយុ៤២ឆ្នាំ និងប្តីឈ្មោះសៀវ អយ អាយុ៣៨ឆ្នាំ រស់នៅភូមិថ្មី ឃុំចំបក់ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។  គាត់មានកូន៤នាក់កូនស្រី៣នាក់ និងប្រុស១។ ពួកគាត់ប្រកបមុខរបរ ធ្វើស្រែ លើដីស្រែ៨០អា ...


( 11 មិនា 2016 )

១. វប្បធម៌យើងខ្ញុំជាអ្នកស្រុកភ្នំ មានពីយូរលង់ ភូមិផងទាំងទ្បាយ ភូមិផងទាំងទ្បាយ រស់នៅសែនឆ្ងាយពីខេត្តក្រុង ពឹងផ្អែកទាំងស្រុង លើធនធានធម្មជាតិ ធនធានធម្មជាតិ...
ទំព័រទី​ 1 ក្នុង 2  12បន្ទាប់ចុងក្រោយ
ឯកសារ
កម្រងវីដេអូ
FACE BOOK LIKE
កម្រងរូបភាព
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
000303
ម្សិលមិញ :
000248
សប្តាហ៍នេះ :
001111
  • 0
  • 0
  • 1
  • 4
  • 2
  • 6
  • 2
  • 9